រាជធានីភ្នំពេញ ៖ ការវិវត្តនៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រ កាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ កត្តាសុខភាពរបស់មនុស្សលោកត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្លាពីវេជ្ជបណ្ឌិត សាស្ត្រាចារ្យអ្នកស្រាវជ្រាវពាសពេញសាកលលោក ដើម្បីស្វែងរកនូវវិធីសាស្ត្រព្យាបាល ដើម្បីព្យាបាលអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព និងសុខភាពមនុស្សកាន់តែប្រសើរ ។ ការព្យាបាលដោយចលនា (PHYSIOTH-ERAPY) គឺជាវិធីសាស្ត្រនៃការព្យាបាលមួយ ដែលត្រូវបានទទួលស្គាល់ និងពេញនិយមយ៉ាងខ្លាំងនៅប្រទេសជាច្រើនលើសាកលលោក ដោយសារតែការព្យាបាលដោយចលនាមានប្រសិទ្ធភាពខ្ពស់ និងមានប្រយោជន៍យ៉ាងធំធេងចំពោះអ្នកជំងឺ ដូចជាឈឺចង្កេះរ៉ាំរៃ ឈឺ.ក ស្មា ក្បាល ស្ត្រេស (Stress) ...។ល។
តាមរយៈការស្រាវជ្រាវ និងបទពិសោធន៍របស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យព្យាបាលចលនា ក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា ការព្យាបាលដោយចលនានេះក៏ត្រូវបានទទួលស្គាល់ពី ក្រសួងសុខាភិបាល និងពីសំណាក់ប្រជាជនយ៉ាងច្រើន ដែលបានទទួលការព្យាបាលហើយបានជាសះស្បើយ ជាពិសេសចំពោះជំងឺឈឺចង្កេះ ឈឺស្មា ក មានការកើតឡើងចំពោះមនុស្សជាច្រើនទាំងក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសជឿនលឿន ជាពិសេសជំងឺនេះកើតឡើងភាគច្រើនទៅលើមនុស្សវ័យកណ្តាលឡើង ។ តាមការសំភាសន៍ជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យដោយចលនាចំពោះ ការឈឺចង្កេះ ក ស្មា បណ្តាលមកពីកត្តាច្រើនយ៉ាងដូចជា សកម្មភាពការងារប្រចាំថ្ងៃ ការអង្គុយយូរពេក ការលើកវត្ថុធ្ងន់ៗខុសទំនង ធ្លាប់មានគ្រោះថ្នាក់ដូចជា ដួលអុកគូទ ឬប៉ះទង្គិចត្រង់ចង្កេះ ឬក ជំងឺឆ្អឹងដូចជាពុកឆ្អឹង ឬមានបញ្ហាដុះចេញពីឆ្អឹងកងនីមួយៗ ត្រង់ចង្កេះ ក ឬស្មា ធ្វើឱ្យអ្នកជំងឺមានអារម្មណ៍មួម៉ៅ ឆេវឆាវមិនស្រឡះក្នុងខួរក្បាល (មានភាពរំខាន) ធ្វើឱ្យពិបាកក្នុងការគេង ឬគេងមិនលក់ ឈឺចាប់ក្នុងការអង្គុយ ឬឈរ ។ សំរាប់ជំងឺឈឺក្បាល តានតឹងក្នុងអារម្មណ៍ (Stress) ពិបាកក្នុងការគេង ភាគច្រើនបណ្តាលមកពីមានសម្ពាធអារម្មណ៍ (ការងារ គ្រួសារ) គិតច្រើនពេក គេងមិនគ្រប់គ្រាន់ ឬគេងច្រើនពេក មានភាពភ័យ តក់ស្លុតនូវរឿងអ្វីមួយ បញ្ហារបស់សាច់ដុំ ឬសន្លាក់ឆ្អឹងក (មិនសូវកំរើក) មានដុំសង្កត់នៅខួរក្បាល (Tower) ទល់លាមក ខ្វះអុកស៊ីហ្សែន (នៅក្នុងបន្ទប់តូចថប់)។ល។ ជំងឺនេះច្រើនកើតចំពោះមនុស្សវ័យកណ្តាលឡើងទៅ ។
តាមវិធីសាស្ត្រព្យាបាលចលនាដោយធ្វើការ បន្ធូរសាច់ដុំក និងស្មា ក្បាល កំរើកឆ្អឹងក ខ្នង ចង្កេះ (ដើម្បីធ្វើឱ្យដកដង្ហើមបានធូរ) កំរើកសន្លាក់ឆ្អឹង Mortise Colum Vertebral ចុចចំណុចដែលធ្វើឱ្យគេងលក់ (Point) ... បន្ទាប់ពីការព្យាបាលរួចធ្វើឱ្យអ្នកជំងឺធូរស្បើយក្នុងអារម្មណ៍ បាត់ឈឺក្បាល និងគេងលក់ស្រួល ។ តាមរយៈការព្យាបាលចលនាបានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងខ្ពស់ ដល់អ្នកជំងឺខាងលើនេះ ដោយក្រុមគ្រូពេទ្យនៅមន្ទីរព្យាបាលចលនាដែលមានអាសយដ្ឋានផ្ទះលេខ ១៨ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ខាងកើតឡានបាញ់ទឹក ២៥០ម៉ែត្រ ឬអាចទាក់ទងព័ត៌មានតាមទូរស័ព្ទលេខ ០២៣ ៦៦៦ ៦៦ ៩៦/០៩៧ ៨៨៨ ៨៨ ៧៧ ។
តាមការសំភាសន៍លើអ្នកជំងឺដែលបាន ទទួលការព្យាបាលនៅទីនេះ បានបញ្ជាក់ថា ការព្យាបាលចលនានេះពិតជាបានធូរស្បើយ និងមានប្រយោជន៍ចំពោះសុខភាពយ៉ាងខ្លាំង ហើយជួយកាត់បន្ថយការប្រើប្រាស់ថ្នាំមួយចំនួនដែលប៉ះពាល់ដល់សុខភាព ដូចជាក្រពះជាដើម ។ នៅមន្ទីរពេទ្យព្យាបាលចលនា មានគ្រូពេទ្យប្រុសស្រីជាច្រើនរូបដែលមានសញ្ញាបត្រពេទ្យព្យាបាល ដោយចលនាមានបទពិសោធន៍ជាច្រើនឆ្នាំ មានបច្ចេកទេសក្នុងការព្យាបាលខ្ពស់ និងមានម៉ាស៊ីនសំរាប់ព្យាបាលការឈឺចាប់ ឱ្យអ្នកជំងឺបានជាសះស្បើយផងដែរ ។ មន្ទីរព្យាបាលចលនាដែលមានអាសយដ្ឋានខាងលើនេះ ទទួលពិគ្រោះ និងប្រឹក្សាពីការព្យាបាល និងផ្តល់លំហាត់ប្រាណដល់អ្នកជំងឺដោយឥតគិតថ្លៃ ៕